top of page

ប្រវត្តិនៃអង្គការ

កុមារីជនភៀសខ្លួនកំព្រាម្នាក់ដែលបានរួចផុតពីការសម្លាប់រង្គាលនៃរបបខ្មែរក្រហមក្នុងឆ្នាំ ១៩៧០ បានជួបជុំជាមួយម្ដាយរបស់នាងនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៨៣ ។ https://en.wikipedia.org/wiki/Cambodian_genocide ។
ដោយចងចាំនូវបទពិសោធន៍ដ៏គួរឱ្យរន្ធត់នៃការបែកបាក់ ព្រាត់ប្រាស់គ្នា នឹងគ្មាននរណារាប់រកនាង នាំឳ្យនាងបានប្តេជ្ញាថានឹងមិនវិលត្រឡប់មកប្រទេសកម្ពុជាវិញឡើយ។ ប៉ុន្តែនាងតែងតែមានបំណងប្រាថ្នាចង់ផ្តល់ត្រលប់ទៅកាន់មនុស្សដទៃទៀតនូវឥទ្ធិពលវិជ្ជមាន ដូចដែលនាងធ្លាប់បានទទួលពីមនុស្សជាច្រើនៅក្នុងជីវិតរបស់នាង។
នៅក្នុងឆ្នាំ ១៩៨០៖ អ្នកស្រីអេលែនស្មីតគឺជាស្រ្តីម្នាក់ក្នុងចំណោមមនុស្សដែលមានចិត្តសប្បុរសនឹងជាអ្នកដែលធ្វើការយ៉ាងសកម្មក្នុងចំណោមមនុស្សច្រើនដែលបានចំណាយពេលវេលា វិនិយោគ ដាក់ទុនហើយបន្សល់ទុកនូវកិច្ចការជាច្រើនក្នុងជីវិតនាដែលធ្វើអោយនាងមិនអាចបំភ្លេចបាននៅក្នុងជីវិតរបស់នាង។ 

រយះពេល ៣៤ ឆ្នាំបានកន្លងទៅមុខយ៉ាងលឿន ៖ វាគ្មិនអន្តរជាតិនិងជាស្ថាបនិកអង្គការ
Raven's Hope International (RHI)
អ្នកស្រី Karen Robinson ជាស្ដ្រីដែលមានបេះដូងនឹងទឹកចិត្តលើក្មេងស្រីកម្ពុជាដែលរងនូវការឈឺចាប់ អ្នកស្រីបានចែករំលែករឿងរ៉ាវនេះបានរំលឹកអ្នកស្រីអេលែន ឱ្យនឹកឃើញពីក្មេងស្រីភៀសខ្លួនកំព្រា ជនជាតិខ្មែរម្នាក់ឈ្មោះ Romony Sin ។
 
ខែកក្កដាឆ្នាំ ២០១៤៖ Karen និង Romony បានភ្ជាប់ទំនាក់ទំនងគ្នាហើយភ្លាមៗនោះដួងចិត្តរបស់ពួកគេបាននិយាយពីក្តីស្រឡាញ់និងដួងចិត្តដូចគ្នាចំពោះប្រជាជនកម្ពុជា។ នេះបានចំណុចនៃការចាប់ផ្តើមនៃភាពជាបងប្អូននិងភាពជាដៃគូដែលប្តេជ្ញាធ្វើឱ្យប៉ះពាល់ដល់ជីវិតយុវវ័យដែលមានជីវិតឈឺចាប់។

នៅឆ្នាំ ២០១៧៖ អង្គការ Raven's Hope Cambodia (RHC) បានចាប់កំណើតក្នុងភាពជាដៃគូជាមួយអង្គការ RHI ដើម្បីជះឥទ្ធិពលវិជ្ជមានចំពោះការរស់នៅរបស់យុវជននៅក្នុងប្រទេសកម្ពុជា។
យើងខ្ញុំ​ជា​នរណា?
RHC ជាអង្គការ ៥០១ (គ) ៣ មានមូលដ្ឋាននៅសហរដ្ឋអាមេរិកដែលប្រតិបត្តិការក្រោមការដឹកនាំរបស់អ្នកស្រីRomony Sinនិងក្រុមប្រឹក្សាភិបាលមួយ ដែលសហការរវាងសហរដ្ឋអាមេរិកនិងកម្ពុជា។ RHC គ្រប់គ្រងប្រតិបត្តិការពីមួយថ្ងៃទៅមួយថ្ងៃនៅប្រទេសកម្ពុជាក្នុងភាពជាដៃគូជាមួយអង្គការ RHI ដែលជាអង្គការដាច់ដោយឡែកមួយដែលបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ ដោយអ្នកជំនាញភាពជាអ្នកដឹកនាំ វាគ្មិន គ្រូបង្វឹកផ្នែកជីវិតនិងជាអ្នកនិពន្ធkaren Robinson។
តើ​យើង​ធ្វើអ្វីខ្លះ?
RHC មានកម្មវិធីសិក្សាស្នូលរយៈពេល ១២ ខែដែលមានគោលបំណងផ្លាស់ប្តូរជីវិតរបស់យុវវ័យដែលមានធនធានមានកំណត់និងបញ្ហាប្រឈមផ្សេងៗ តាមរយៈការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ ការបណ្តុះបណ្តាលជំនាញជីវិត ការអនុវត្តជាក់ស្តែង ការលូតលាស់ខាងវិញ្ញាណ និងសេវាកម្មសហគមន៍។
 
នៅពេលបញ្ចប់កម្មវិធីសិក្សា សិស្សអាចដឹងពីអត្តសញ្ញាណរបស់ខ្លួនឯងច្បាស់ នឹងដឹងពីរបៀបបំពេញគោលបំណងរបស់ពួកគេដែលព្រះបានផ្តល់ឱ្យ។ លើសពីនេះទៀត ពួកគេបានទទួលនូវទំនុកចិត្តលើខ្លួនឯងខ្ពស់ជាងមុនពីព្រោះពួកគេដឹងថាពួកគេជានរណានៅក្នុងព្រះគ្រិស្គ។
សិស្សតំរូវអោយជួបជុំគ្នាជាក្រុមតូចៗរៀងរាល់ខែ ដើម្បីទទួលបានការបង្រៀន បណ្តុះបណ្តាលនិងលើកទឹកចិត្ត។ ពួកគេសិក្សាតាមកម្មវិធីដែលបានរៀបចំជាមុនដែលដឹកនាំដោយនិស្សិតបញ្ចប់ការសិក្សាពីឆ្នាំមុនៗ ដែលបានបម្រើការជាបងស្រីធំ ជួយបង្រៀន ដោយមានការត្រួតពិនិត្យពីលើដោយរៀមច្បង អ្នកដឹកនាំផ្នែកព្រលឹងវិញ្ញាណដែលមានភាពចាស់ទុំ។
សិស្សដែលបានដាក់ពាក្យសុំចូលរៀន ចាំបាច់បំផុតតម្រូវឱ្យមានការប្តេជ្ញាចិត្តដើម្បីបញ្ចប់វគ្គសិក្សានៃកម្មវិធី (RHC)៕ នៅចុងបញ្ចប់នៃកម្មវិធីសិស្សនឹងមានការទទួលវិញ្ញាណបនបត្រ័ដ៏ពិសេសនៅចុងសប្តាហ៍នៃខែកុម្ភះ។
គោលដៅរបស់យើងគឺជួយក្នុងការអភិវឌ្ឍយុវជន/យុវនារីដែលមានដួងចិត្តចេះចែករំលែកឬផ្តល់ឱ្យអ្នកដទៃ ហើយជាយុវវ័យដែលសកម្មទាំងព្រលឹងវិញ្ញាណ នឹងការអនុវត្តន៏ជាក់ស្តែង។ ដោយភាពជាដៃគូរជាមួយអង្គការ (RHI) និស្សិតរបស់ (RHC) អាចមានសិទ្និដាក់ពាក្យដើម្បីចុះធ្វើកម្មសិក្សាកម្រិតខ្ពស់សហរដ្ឋអាមេរិក ដែលមានរយះពេល 8 សប្តាហ៏(ផ្អាកមួួយរយះ)។

ហេតុអ្វីបានជាយើងធ្វើនូវអ្វីដែលយើងធ្វើ?

យោងតាមរបាយការណ៏៖ យុវវ័យខ្មែរភាគច្រើនមិនសូវទទួលបានការអប់រំខ្ពស់នោះទេ។ ពួកគេជាច្រើនខ្វះការអប់រំដោយសារតែកត្តាមួយចំនួននៅក្នុងប្រទេសកម្ពុជា។ កត្តាមួយដែលធ្វើឱ្យពួកគាត់ត្រូវនៅផ្ទះគឺដើម្បីមើលថែទាំប្អូនៗ នឹងចាត់ចែងការងារផ្ទះក៏ដូចជាជួយសំរាលបន្ទុកដល់មេគ្រួសារផងដែរ។ ចំណែកឯកត្តាផ្សេងទៀតគឺជាភាពក្រីក្រតោកយ៉ាកនៃជីវភាពគ្រួសារ ធ្វើអោយជួបឧបសគ្គក្នុងការទៅសាលារៀននៅតំបន់ជនបទដាច់ស្រយ៉ាលមួយចំនួន។ 

តើយើងមានឥទ្ធិពលអ្វីខ្លះ?

រហូតមកដល់បច្ចុប្បន្ននេះយើងមាននារីវ័យក្មេងជាង 250 នាក់ដែលបានសិក្សារភាពជាអ្នកដឹកនាំនៅក្នុងកម្មវិធីសិក្សានៅប្រទេសកម្ពុជាយើងផងដែរ។ យើងបាននាំនារីវ័យក្មេងចំនួន ៣៣ នាក់ទៅកាន់ប្រទេសអាមេរិកដើម្បីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ។ ហើយ 5 Ravensបានវិលត្រឡប់ជាលើកទីពីរសម្រាប់ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំបន្ថែម។

 

Ravens របស់យើងកំពុង ជះឥទ្ធិពលដល់ព្រះរាជាណាចក្រកម្ពុជា សំរាប់ព្រះគ្រិស្គ។ ពួកគេធ្វើការជាមួយនិងបានចាប់ផ្តើមពន័្ធកិច្ចផ្សេងៗដែលនៅផ្នែកអប់រំ ជំនូញ ការផ្តត់ផ្គង់ម្ហូបអាហារ សំលកលៀកបំពាក់ដល់ជនក្រីក្រនៅកម្ពុជា។

Our Mission
bottom of page